ផ្សាយឡើងវិញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗ៕ យប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ។

Breaking News

slider

Monday, August 31, 2020

ទេសរដ្ឋមន្ត្រី អៀង មូលី៖ «រាជរដ្ឋាភិបាលបោះទុន១១លានដុល្លារ ដើម្បីទិញថ្នាំសម្រាប់រយៈពេល៣ឆ្នាំ ២០២១- ដល់២០២៣»

(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា បច្ចុប្បន្ននេះ កញ្ចប់ថវិកាឆ្លើយតបនឹងជំងឺអេដស៍កាន់តែរួមតូចទៅៗ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានបោះទុនចំនួន១១លានដុល្លារអាមេរិក ដើម្បីទិញថ្នាំសម្រាប់រយ:ពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់២០២៣ ហើយរាជរដ្ឋាភិបាលក៏បានដាក់បញ្ចូលអ្នកជំងឺ អេដស៍ឱ្យទទួលបានបណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភផងដែរ។
ការថ្លែងបែបនេះរបស់ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានធ្វើឡើងក្នុងឱកាសដែលលោក ចូលរួមសិក្ខាសាលាស្តីពី ការអនុវត្តសេចក្តីជូនដំណឹងលេខ២១៣សជណ.សស ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ សិក្ខាសាលានេះមានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋានអាជ្ញាធរ នាយករដ្ឋបាលខេត្ត នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ ប្រធាន អនុប្រធានមន្ទីរសុខាភិបាល មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារជាតិ អភិបាល អភិបាលរងស្រុកជុំវិញខេត្តកំពង់ស្ពឺ ព្រមទាំង តំណាងអង្គការ UNAIDS HP+ និងHACC សរុបជាង៦០នាក់។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវសេចក្តីសោមនស្សចំពោះការរៀបចំសិក្ខាសាលា និងជម្រាបជូនអង្គពិធីអំពីកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយខ្លឹមសារឆ្លើយតបនឹងមេរោគអេដស៍ កម្មវិធីការពារ និងការបញ្រ្ជាបការយល់ដឹងឱ្យបានយល់ច្បាស់ និងការអនុវត្តឆ្លើយតបនឹងមេរោគអេដស៍។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា ក្រោយពីរៀបចំសិក្ខាសាលា នៅសាលាខេត្តកំពង់ស្ពឺរួច ថ្នាក់ដឹកនាំអាជ្ញាធរ អាចនឹងដឹកនាំឱ្យមានការរៀបចំសិក្ខាសាលានៅខេត្តដទៃទៀត។ លោកទេសរដ្ឋមន្រ្តីបានបន្តថា សេចក្តីជូនដំណឹងលេខ ២១៣សជណ.សស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគិតចេញដោយរាជរដ្ឋាភិបាល។ ទន្ទឹមនឹងនោះ យើងបានរៀបចំឱ្យមានការប្រជុំអន្តរក្រសួងផងដែរ។ លោកអះអាងថា អាជ្ញាធរមានតួនាទីតាមដាន ពិនិត្យមើល និងជំរុញឱ្យក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិធ្វើការងារប្រយុទ្ធនឹងជំងឺអេដស៍។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា៖ «បច្ចុប្បន្ននេះ កញ្ចប់ថវិកាឆ្លើយតបនឹងជំងឺ អេដស៍កាន់តែរួមតូចទៅៗ។ ប៉ុន្តែរាជរដ្ឋាភិបាល បានបោះទុនចំនួន១១លានដុល្លារអាមេរិក ដើម្បីទិញថ្នាំសម្រាប់រយ:ពេល៣ឆ្នាំ គឺពីឆ្នាំ២០២១ ដល់២០២៣។ យើងក៏បានដាក់បញ្ចូលអ្នកជំងឺ អេដស៍ឱ្យទទួលបានបណ្ណក្រីក្រ ដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភផងដែរ»។
លោកបានបញ្ជាក់ថា សិក្ខាសាលារបស់យើងធ្វើឡើងត្រូវពេល គឺក្នុងពេលដែលយើងស្ថិតនៅក្នុងដំណាក់កាល ផ្ទេរការងារមកថ្នាក់ក្រោមជាតិ ដោយអំណាចគ្រប់គ្រង ស្ថិតនៅរដ្ឋបាលខេត្តនោះ ពីព្រោះថា ការងារដែលយើងកំពុងតែ ធ្វើនៅពេលនេះត្រូវការពេលវេលាយូរបន្តទៅទៀត។ កាលពីមុន កម្មវិធីជំងឺអេដស៍ជាកម្មវិធីដោយឡែក។ ប៉ុន្តែឥឡូវនេះ យើងផ្ទេរមកក្នុងកម្មវិធីជាតិ។ ដូច្នេះយើងត្រូវ ចាប់ផ្ដើមឱ្យមានសកម្មភាពការងារអេដស៍ថ្នាក់ ខេត្ត ស្រុក ឃុំឱ្យបានសកម្មឡើង ដោយក្នុងនោះ យើងត្រូវរៀបចំឱ្យមាន៖ ១៖ ការប្រព្រឹត្តទៅរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ស្រុក ឃុំ, ២៖ សកម្មភាពអនុវត្តការងារ និង ៣៖ សំណើសុំថវិកា។
ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនអង្គពិធីថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ខ្លះមិនចាំបាច់មានថវិកាទេ ក្នុងនោះដូចជា នៅពេលប្រជុំជាច្រើននៅថ្នាក់ក្រោមជាតិ យើងអាចលើកការងារអេដស៍ ឬក្នុងពេលថ្នាក់ដឹកនាំខេត្ត ឬមន្ទីរជំនាញចុះធ្វើការងារជាមួយសិស្សានុសិស្ស យុវជន កម្មករ នារីបម្រើសេវាកម្សាន្តសប្បាយ នៅតាមសាលារៀន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើមនោះ អាចដាក់បញ្ចូលការងារប្រយុទ្ធនឹងមេរោគអេដស៍។ យើងបានបញ្ចូលអ្នកផ្ទុកមេរោគអេដស៍ជាអ្នកក្រីក្រ។ ការផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកជំងឺអេដស៍។ ការងារធ្វើបាន សុខាភិបាលរឿងព្យាបាលថែទាំរបៀបចែកថ្នាំ។ ឃុំសង្កាត់លើកការងារអេដស៍មក មន្ទីរជំនាញកុំឆ្លើយថាគ្មានខ្ទង់។
លោកទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញលិខិតណែនាំរដ្ឋបាល ក្រុងស្រុកឱ្យដាក់បញ្ចូលការងារអេដស៍ ក្នុងផែនការអភិវឌ្ឍន៍ក្រុងស្រុក យកចិត្តទុកដាក់លើក្រុមប្រឈម ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស និងត្រូវពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ជួយដល់ការងារឆ្លើយតបនឹងជំងឺអេដស៍៕

សូមអានបន្ត

Saturday, August 29, 2020

លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី បានដឹកនាំដាំកូនឈើចំនួន១៥០០ដើម

ពិធីដាំដើមឈើនេះក៏មានការចូលរួមពីលោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាស ព្រះសង្ឃ យុវជនស្ម័គ្រចិត្ត ប្រជាការពារភូមិបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន។
ជាមួយគ្នានេះដែរលោក សុក ផេង បានណែនាំដល់ក្មួយៗ ជាយុវជនខិតខំប្រឹងប្រែងរៀនសូត្រដើម្បីតបស្នងដល់ឪពុកម្ដាយ និងក្លាយជាទំពាំងស្នងឬស្សីដើម្បីជួយអភិវឌ្ឍន៍ប្រទេសយើង ឲ្យបានរីកចំរើន និងរួមគ្នារក្សាសុខសន្តិភាពព្រមទាំងបានអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបាននាំសន្តិភាពដល់ជាតិយើងទាំងមូល។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនផង សហគមន៍ផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។
ជាមួយគ្នានោះផងដែរ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ព្រះតេជគុណគ្រប់ព្រះអង្គសូមចូលរួមថែក្សារបរិស្ថាន អនាម័យឱ្យបានស្អាតល្អ គោរពច្បាប់ចរាចរណ៍មានការយោគយល់គ្នា ក្នុងពេលបើកបរនិងចូលរួមទប់ស្កាត់មេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល។
ក្នុងកម្មវិធីនេះដែរក្រុមការងារ បានរៀបចំអាហារសាមគ្គីរួមគ្នា និងបានឧបត្ថម្ភថវិកាដល់សកម្មជនយុវជនស្ម័គ្រចិត្ត និងប្រជាការពារភូមិដែលបានចូលរួមក្នុងម្នាក់ៗថវិកាចំនន១០,០០០រៀល សរុបថវិកាចំនួន១,៤៣០,០០០រៀល ដែលជាថវិកាមូលនិធិក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ៕

សូមអានបន្ត

Wednesday, August 26, 2020

ស្នងការខេត្តកណ្ដាល លើកទឹកចិត្តនគរបាល ត្រូវធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត តាមរយៈបំពេញការងារត្រឹមត្រូវ និងសហការជាមួយអ្នកព័ត៌មានឲ្យបានល្អ





លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ស្នើរដល់នគរបាលមូលដ្ឋានទាំងអស់ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូរមិនអាចខ្វះបាន កុំទុកសារ័ត៌មានជាសត្រូវ ខណៈត្រូវសហការជាមួយសារព័ត៌មាន នូវកិច្ចការពិតមួយចំនួន ដែលអ្នកសារព័ត៌មានបឆនផ្ដល់ជូន ហើយចុះទៅសិក្សាស្រាវជ្រាវរកការពិត និងដោះស្រាយជូនពលរដ្ឋ ឱ្យបានទាន់សភាពការណ៍ និងកុំខឹងអ្នកសារព័ត៌មាន នូវការចុះផ្សាយពីករណីខ្វះចន្លោះរបស់ខ្លួន តែត្រូវទទួលយកការពិត ហើយចុះដៃធ្វើឱ្យបានល្អ សំដៅលើការងារឱ្យមានប្រសិទ្ធភាពជូនសមង្គមជាតិ។
លោកស្នងការក្រើនរំលឹកថា ពលរដ្ឋមកសុំការអន្តរាគមន៍ គឺត្រូវតែមានវត្តមាននគរបាលប្រចាំការ និងត្រូវទទួលពួកគាត់២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងការឆ្លើយតបដោយវិជ្ជាជីវៈ មិនត្រូវធ្វើឱ្យពលរដ្ឋមានការអាក់អន់ស្រពន់ចិត្តឡើយ។ ពិសេសត្រូវឆ្លើយតបផងដែរ ចំពោះពលរដ្ឋផ្ញើរសារមកកាន់ page ស្នងការដ្ឋានដើម្បីឆ្លើយតបភ្លាមៗពលរដ្ឋ ពិសេសគឺពេលទទួលបានសារពីពលរដ្ឋនៅតាមមូលដ្ឋានណា មូលដ្ឋាននោះត្រូវចាត់កម្លាំងចុះទៅស្រាវជ្រាវភ្លាមៗទាន់ពេល ដើម្បីដោះស្រាយទាន់សភាពការណ៍៕
សូមអានបន្ត

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ

ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។
សូមជម្រាបថា គ្រឹះស្ថានសិក្សានឹងបើកដំណើរការឡើងវិញដំណាក់កាលទី២ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ៕
សូមអានបន្ត

Monday, August 24, 2020

ក្រុមអ្នកស្រាវជ្រាវអង់គ្លេសរកឃើញថា ភពផែនដីបាត់បង់ទឹកកក ច្រើនស្ទើរតែមិនគួរឲ្យជឿ

លទ្ធផលនៃការសិក្សានោះបានរកឃើញថា ភពផែនដីបានបាត់បង់ទឹកកកដល់ទៅ ២៨ទ្រីលានតោនក្នុងរយៈពេលត្រឹម ២៣ឆ្នាំ។ ប្រការនេះ អាចបណ្តាលឲ្យនីវ៉ូទឹកសមុទ្រកើនឡើងកម្ពស់ខ្លាំង គឺប្រហែលជាអាចដល់កម្រិត ១ម៉ែត្រនៅចុងសតវត្សរ៍នេះ។ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រមានន័យថា មនុស្សរាប់សិបលាននាក់ ដែលរស់នៅតាមតំបន់ទីវាលទំនាបជុំវិញពិភពលោក នឹងត្រូវប្រឈមការបាត់បង់ដីរបស់ពួកគេ ដោយសារតទឹកជន់លិច។
មិនតែប៉ុណ្ណោះ ការបាត់បង់ទឹកកកយ៉ាងគំហុកនៅផែនដី ក៏អាចបង្កផលវិបាកធ្ងន់ធ្ងរដទៃទៀតផងដែរ រួមមានទាំងការប៉ះពាល់ដល់ជីវចម្រុះ ក្នុងដែនសមុទ្រនៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូងផែនដី ក៏ដូចជាការចុះទន់ខ្សោយសមត្ថភាពរបស់ភពយើង ក្នុងការរុញច្រានសារធាតុវិទ្យុសកម្មពីព្រះអាទិត្យ ឲ្យត្រឡប់ទៅកាន់ទីអវកាសវិញផងដែរ។
សម្រាប់មូលហេតុ ដែលបាននិងកំពុងបង្កឲ្យផ្ទាំងទឹកកកលើផែនដីរលាយនោះ គឺគ្មានអ្វីក្រៅពីការកើនឡើងកម្តៅភពផែនដី ដោយសារតែការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ និងឧស្សាហកម្មរីកចំរើន ព្រមទាំងការកាប់បំផ្លាញព្រៃឈើ ក៏ដូចជាសកម្មភាពបំផ្លាញបរិស្ថានធម្មជាតិ របស់មនុស្សនៅលើភពផែនដីនេះឡើយ។
គួរជម្រាបផងដែរថា កាលពីថ្មីៗកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវនៅអាមេរិក បានរកឃើញថា កោះគ្រីនលែន (Greenland) របស់ប្រទេសដាណឺម៉ាក ស្ថិតនៅជិតប៉ូលខាងជើងផែនដី បាននិងកំពុងបាត់បង់ផ្ទាំងទឹកកក ក្នុងបរិមាណយ៉ាងឆាប់រហ័ស បើធៀបនឹងកម្រិតព្រិលដែលធ្លាក់នៅទីនោះ ពោលកម្រិតរលាយរបស់ផ្ទាំងទឹកកកធំបំផុត លំដាប់ទីពីរលើផែនដីមួយនេះវាលឿនជាងកម្រិត នៃការកកើតទឹកកករបស់វាទៅទៀត៕
សូមអានបន្ត

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ណែនាំឲ្យមន្ត្រីគ្រប់ផ្នែកអនុវត្តន៍តួនាទីភារកិច្ចមានប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់

ការថ្លែងជំរុញរបស់លោកប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ ឆ្នាំ២០២០ ដែលជាកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីរលទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ។
លោកសំ លាងទ្រី បានថ្លែងបញ្ជាក់ថា៖កិច្ចប្រជុំនៅថ្ងៃនេះគឺផ្តោតសំខាន់លើការតាមដានផែនការចំនួន៤៥ចំណុច ដែលមន្ទីរសារធារណការបានដាក់ចេញ សម្រាប់អនុវត្តក្នុងខែសីហាឆ្នាំ២០២០ តើមន្ត្រីទាំងអស់បានអនុវត្តន៍គ្រប់តាមផែនការឫមិនគ្រប់តាមផែនការ?បើមិនគ្រប់តាមផែនការ តើមកពីមូលហេតុអ្វី?ដើម្បីយើងរួមគ្នាដោះស្រាយតទៅទៀតសម្រាប់អនុវត្តន៍នៅខែក្រោយបន្ត។
លោកប្រធានមន្ទីរបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ផែនការដែលមន្ទីរបានដាក់ចេញសម្រាប់អនុវត្តន៍មួយខែៗមានការងារបច្ចេកទេស ការងារសាធារណការ ការងារលូទឹក ការងារផ្តល់សេវាសាធារណះ ការងារផ្សព្វផ្សាយច្បាប់ចរាចរណ៍និងការងារផ្សេងទៀត គឺដើម្បីអោយអនុវត្តន៍ មិនមែនចេះតែដាក់ចោលនោះទេ គឺត្រូវតាមដានគ្រប់ពេលវេលា ដើម្បីចង់ដឹងថាតើការិយាលយ័ជំនាញណាមួយ ឫក៍មន្ត្រីណាមួយអនុវត្តន៍គ្រប់ផែនការនិងមានស្នាដៃល្អនិងការិយាលយ័ណាមួយ មន្ត្រីណាដែលអនុវត្តន៍មិនគ្រប់តាមផែនការ?ប៉ុន្តែទោះជាយ៉ាងណាលោកប្រធានមន្ទីរក៍បានថ្លែងនូវការកោតសរសើរដល់មន្ត្រីទាំងអស់ ដែលបានអនុវត្តន៍ផែនការក្នុងខែសីហាឆ្នាំ២០២០រហូតបានសម្រេច៤០ផែនការលើផែនការដែលបានដាក់ចុះចំនួន៤៥ផែនការ។
ជាមួយគ្នានេះដែរលោក សំ លាងទ្រី ក៍បានថ្លែងជំរុញឲ្យមន្ត្រីក្រោមឱវាទទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ជាពិសេសបន្តខិតខំយកចិត្តទុកដាក់ លើកការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។លោកប្រធានមន្ទីរក៏បានផ្តល់បណ្ណ៍សរសើរជូនមន្ត្រីដែលមានស្នាដៃចំនួន ៣នាក់ផងដែរ៕ជាមួយគ្នានេះដែរលោក សំ លាងទ្រី ក៍បានថ្លែងជំរុញឲ្យមន្ត្រីក្រោមឱវាទទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ជាពិសេសបន្តខិតខំយកចិត្តទុកដាក់ លើកការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។លោកប្រធានមន្ទីរក៏បានផ្តល់បណ្ណ៍សរសើរជូនមន្ត្រីដែលមានស្នាដៃចំនួន ៣នាក់ផងដែរ៕
សូមអានបន្ត
Designed By Published.. Blogger Templates